១.វិធីក្នុងការដាំ
លាយដីសម្រាប់ដាំមានដូចជា ដីមានជីវជាតិ ជីកំប៉ុស្ត ស្លឹកឈើស្រស់ ដែលឆាប់រលួយ ជីអង្កាមដុត និងលាមកគោស្ងួត
ដកយកកូនវាដែលមានអាយុ ២អាទិត្យ មកបណ្តុះផ្សាំក្នុងរងឲ្យបាន ១៥ថ្ងៃ ទើបជីកយកមកដាំ
យកផើងដែលមានទំហំមុខ ៣តឹក ជម្រៅ ២តឹក រួចដាក់ល្បាយដីជិតពេញ
ជីកយកកូនដែលផ្សាំបាន ១៥ថ្ងៃ យកមកដាំតែ ១ដើម ក្នុង១ផើង ដើម្បីឲ្យដើមប្រទាលលូតលាស់បានល្អ និងងាយស្រួលថែទាំ។
២.ការថែទាំ
មិនថាដាំនៅក្នុងផើង ឬនៅលើដីទេ គឺមិនត្រូវស្រោចទឹកជោគជាំពេកទេ គឺស្រោច ១សប្ដាហ៍ តែមួយដងប៉ុណ្ណោះ ព្រោះប្រទាលនេះមានសំបកក្រាស់ និងមានជាតិទឹកច្រើនស្រាប់៕ប្រភព៖ eangsophalleth សម្រួលអត្ថបទដោយ៖ ស្រីពៅ
News Source: news.sabay.com.kh